អត្ថបទចម្រៀង

ចង់បានកន្សែងក្រហម

ច្រៀងដោយSinn Sisamouth & Dara Chom Chan
កន្សែងបងស ចង់ឱ្យស្រីល្អ លាបពណ៌ក្រហម កន្សែងបងស ចង់ឱ្យស្រីល្អ លាបពណ៌ក្រហម លាបហើយបងទុកបងថ្នម កន្សែងក្រហម ព្រមស្លាប់នឹងគ្នា ព្រមទេអូន ព្រមស្លាប់នឹងគ្នា ព្រមទេអូន ព្រមស្លាប់នឹងគ្នា កន្សែងបងស អូនសូមអង្វរ កុំលាបពណ៌វា កន្សែងបងស អូនសូមអង្វរ កុំលាបពណ៌វា ចាំថ្ងៃអាពាហ៍ពិពាហ៍ ចាំលាបពណ៌វា ក្រហមជូនបង ទ្រាំសិនទៅ ណាអ្នកបងអឺយ! ទ្រាំសិនទៅ ណាអ្នកបងអឺយ! កន្សែងបងស បងនឹងចងក បើមិនក្រហម កន្សែងបងស បងនឹងចងក បើមិនក្រហម អូននឹងខំថ្នាក់ខំថ្នម ទុកពណ៌ក្រហម លាបកន្សែងបង ណាបងអឺយ! សូមបងកុំព្រួយ ណាបងអឺយ! សូមបងកុំព្រួយ កន្សែងបងស បងនឹងចងក បើមិនក្រហម កន្សែងបងស បងនឹងចងក បើមិនក្រហម អូននឹងខំថ្នាក់ខំថ្នម ទុកពណ៌ក្រហម លាបកន្សែងបង ណាបងអឺយ! សូមបងកុំព្រួយ ណាបងអឺយ! សូមបងកុំព្រួយ

ស្តាប់ ចង់បានកន្សែងក្រហម នៅលើ Youtube

ចែករំលែកទៅកាន់:
Facebook

អត្ថបទចម្រៀងដែលអ្នកអាចនឹងចូលចិត្ត