អត្ថបទចម្រៀង

កំព្រា​

ច្រៀងដោយPicherith Morm
១. ឮភ្លៀងរលឹម រឭកម៉ែពុក កូនទ្រាំរស់ទូលទុក្ខ ឃ្លាតពុកម៉ែទៅ ឃ្លាតទាំងមិនលា ទុកឃ្លាប្រដៅ ព្រះអើយកូនចៅ សែនស្រណោះស្តាយ។ ២. ស្រណោះពាក្យពេចន៍ ដែលពុកធ្លាប់ពោល ពេលនេះគ្រប់ពំនោល រសាត់សែនឆ្ងាយ ឈាមរឭកម៉ែ បាចសាចពេញកាយ ឃ្លាតពុកបែកម្តាយ ឆ្ងាយម៉ឺនមេឃា។ បន្ទរ. ជើងជាន់លើដី ភ្នែកសម្លឹងមេឃ រយពាន់ម៉ឺនស្អែក ទឹកភ្នែកជ្រែកភពកំព្រា សៀងសោករងំ ទួញយំរងា ព្យុះកម្មវេរា ម្តេចគ្មានមេត្តា។ ៣. ឯសួគ៌ ឋានសុខ សូមពុកម៉ែបាន សម្រាកសម្រាន្ត ផុតអស់ទុក្ខា កូនអាចរស់ហើយ ណាពុកម៉ែណា លោកជួយគ្រួសារយើង ច្រើនពេកហើយ។ ភ្លេង ………………………………………………… បន្ទរ. ជើងជាន់លើដី ភ្នែកសម្លឹងមេឃ រយពាន់ម៉ឺនស្អែក ទឹកភ្នែកជ្រែកភពកំព្រា សៀងសោករងំ ទួញយំរងា ព្យុះកម្មវេរា ម្តេចគ្មានមេត្តា។ ៤. ផ្សែងធូបខែភ្ជុំ យំនឹកម៉ែពុក បើសិនមានជាតិមុខ កូនផ្សងសច្ចា សូមកើតជាកូន ពុកម៉ែទៀតណា កុំឱ្យឯកា ក្នុងភពកំព្រា។

ស្តាប់ កំព្រា​ នៅលើ Youtube

ចែករំលែកទៅកាន់:
Facebook

អត្ថបទចម្រៀងដែលអ្នកអាចនឹងចូលចិត្ត