អត្ថបទចម្រៀង

សារជាតិ

ច្រៀងដោយSuly Pheng
ដឹងច្បាស់ថាក្រដាសមិនអាចខ្ចប់ភ្លើង នៅទំនើងមិនញញើតក្បត់ចិត្តថ្លៃ ល្អនៅមុខអូន ក្រោយលួចមានស្រី ជានិយមន័យពាក្យថាសម្តែង តែងតែលាក់លាមគេពីរូបអូន អាការៈហាក់ធ្វើខុសនឹងស្ងួន មិនអាចលើកលែង ក្នុងចិត្តបងគិតថាលេងៗ ទុកគេគ្រាន់ជាល្បែង កំដរអារម្មណ៍មួយពេលៗ បងអ្នកខុស បងសុំទោស យល់ពីកំហុស ក៏មិនឲ្យកើតឡើងទៀតទេ នឹងកាត់ផ្តាច់ស្នេហ៍ពីគេ តើទៅរួចទេ ថយកំហឹង ផ្តល់ឱកាសឲ្យបងម្តង Chorus. ក្បែរបាត់បង់ទើបបងដឹងតម្លៃ គេច្រើននាក់ ក៏មិនស្មើថ្លៃឡើយ ជាតិពុលដែលមានក្នុងខ្លួនពេលនេះជម្រះអស់ហើយ នៅឡើយតែរូបអូនលើកលែង ពិបាកស្មានបើសិនស្អែកគ្មានអូន ពិតមិនដឹងថាធ្លាក់ខ្លួនជាយ៉ាងណា រឿងក្បត់អូនថ្ងៃមុននោះប៉ះពាល់ដល់ការសន្យា តែសូមស្បត់ថា និងមិនឲ្យមានទៀតទេ បើសិនជាកែវភ្នែកអាចចេះនិយាយ ម៉្លេះរូបស្រីប្រហែលអាចមើលបងដឹង ដឹងជម្រៅចិត្ត ដែលចង់លួងលោមព្រលឹង ដឹងភាពតានតឹងចង់ប្រាប់ទៅអូន ជាតិជាមនុស្សខូចខិលតិចតួចអូនកុំខឹង កំណែទម្រង់ហើយតឹងរឹងឲ្យតែកុំស្អប់ថ្លៃ ឱកាសនេះសូមអូនប្រណី ដល់មនុស្សប្រុស អប្រិយ ក្បត់សម្តីបោកប្រាស់ទំនុកចិត្តអូន លុតដំចិត្ត ហើយប្តូរផ្នត់គំនិត លែងគិតហើយក្បត់ថ្លៃ

ស្តាប់ សារជាតិ នៅលើ Youtube

ចែករំលែកទៅកាន់:
Facebook

អត្ថបទចម្រៀងដែលអ្នកអាចនឹងចូលចិត្ត