អត្ថបទចម្រៀង

អង្វរអ៊ំស្រី

ច្រៀងដោយHan Record
ខ្ញុំដឹងថា អ៊ំមិនចូលចិត្តខ្ញុំទេ ក៏ព្រោះតែខ្ញុំអ្នកក្រ ស្រឡាញ់កូនស្រី ប្រណីផងណាអ៊ំ ព្រោះចិត្តខ្ញុំភក្តី ស្រឡាញ់កូនអ៊ំស្រី លង់ចិត្តជ្រៅទៅហើយ អង្វរអ៊ំ សុំអ៊ំកុំបំបែកស្នេហ៍ គ្មាននាងក្បែរ ខ្ញុំប្រាកដឈឺគ្មានពេលស្បើយ ពួកខ្ញុំស្រឡាញ់គ្នា សន្យាមិនប្រែឡើយ ស្មោះស្ម័គ្រហើយ អ៊ំអើយអាណិតខ្ញុំផង អ៊ំបង្គាប់ប៉ុន្មាន ចាំខ្ញុំសុំម៉ែលក់ដី ចូលដណ្តឹងកូនស្រីពេញថ្លៃ មិនឲ្យបាក់មុខ លុយខ្ញុំមានខ្លះដែរ លុយខ្ញុំសន្សំទុក អ៊ំកុំភ័យ មិនឲ្យអ៊ំខ្មាសគេ បង្គាប់មួយម៉ឺន បង្គាប់មួយម៉ឺន ថ្លៃណាស់អ៊ំ ឮហើយចង់យំ ឮហើយចង់យំ ព្រោះខ្ញុំគ្មានទេ ទោះខ្ញុំលក់ដី ទោះខ្ញុំលក់ដី ក៏មិនគ្រប់ដែរ សូមជួយសារ៉េ ឲ្យទាបបានទេខ្ញុំសូមអង្វរ សូមអង្វរ អ៊ំបង្គាប់ប៉ុន្មាន ចាំខ្ញុំសុំម៉ែលក់ដី ចូលដណ្តឹងកូនស្រីពេញថ្លៃ មិនឲ្យបាក់មុខ លុយខ្ញុំមានខ្លះដែរ លុយខ្ញុំសន្សំទុក អ៊ំកុំភ័យ មិនឲ្យអ៊ំខ្មាសគេ បង្គាប់មួយម៉ឺន បង្គាប់មួយម៉ឺន ថ្លៃណាស់អ៊ំ ឮហើយចង់យំ ឮហើយចង់យំ ព្រោះខ្ញុំគ្មានទេ ទោះខ្ញុំលក់ដី ទោះខ្ញុំលក់ដី ក៏មិនគ្រប់ដែរ សូមជួយសារ៉េ ឲ្យទាបបានទេខ្ញុំសូមអង្វរ សូមអង្វរ បង្គាប់មួយម៉ឺន បង្គាប់មួយម៉ឺន ថ្លៃណាស់អ៊ំ ឮហើយចង់យំ ឮហើយចង់យំ ព្រោះខ្ញុំគ្មានទេ ទោះខ្ញុំលក់ដី ទោះខ្ញុំលក់ដី ក៏មិនគ្រប់ដែរ សូមជួយសារ៉េ ឲ្យទាបបានទេខ្ញុំសូមអង្វរ សូមអង្វរ

ស្តាប់ អង្វរអ៊ំស្រី នៅលើ Youtube

ចែករំលែកទៅកាន់:
Facebook

អត្ថបទចម្រៀងដែលអ្នកអាចនឹងចូលចិត្ត