I.
សុខទុក្ខយ៉ាងណាសង្សារចាស់អើយ
បែកគ្នាយូរហើយ ក្រោយពេលអូនមានអ្នកថ្មី
ចោលសង្សារក្រក្លិនភក់ក្របី
ស្រវាអ្នកថ្មីព្រោះតែដុល្លារ
II.
ឃើញគេកាន់ស្ករជន្លអូនលេង
អូនដូចកូនក្មេង វង្វេងហក់លោតឆ្លេឆ្លា
សុខចិត្តដេកយំ ក្នុងផ្ទះវិឡា
ក៏មិនប្រាថ្នាសើចក្នុងខ្ទមដែរ
R.
អូនហ៊ានលោតឆ័ត្របាត់ភាពស្មោះស
ដូចឆ្នាំងសម្លលែងស្គាល់រង្វេល
ភ្លើតភ្លើនភ្លេចខ្លួន វង្វេងមួយពេល
ចោលមុងកន្ទេលវៀរលូតឡើងទ្រើង
III.
ពេលគេនៅស្នេហ៍ថែដូចក្សត្រី
ពេលអូនអស់ន័យស្រីដូចស្មៅក្រោមបាតជើង
បើពូកអូនគេង ដូចគេងលើភ្លើង
វិលមកស្រុកយើងវិញណាអូនណា
R.
អូនហ៊ានលោតឆ័ត្របាត់ភាពស្មោះស
ដូចឆ្នាំងសម្លលែងស្គាល់រង្វេល
ភ្លើតភ្លើនភ្លេចខ្លួន វង្វេងមួយពេល
ចោលមុងកន្ទេលវៀរលូតឡើងទ្រើង
III.
ពេលគេនៅស្នេហ៍ថែដូចក្សត្រី
ពេលអូនអស់ន័យស្រីដូចស្មៅក្រោមបាតជើង
បើពូកអូនគេង ដូចគេងលើភ្លើង
វិលមកស្រុកយើងវិញណាអូនណា
ស្តាប់ គេងលើភ្លើង នៅលើ Youtube
ចែករំលែកទៅកាន់: