เนื้อเพลง

រង់ចាំ

លើលោកនេះមានអ្នកណាខ្លះ ដែលជៀសផុតពីភាពឯកា តែចង់មានមនុស្សក្បែរកាយា លេងប្រឡែង តែគិតថាមិនចង់មានស្នេហា ខ្លាចឱរានេះត្រូវចំបែង មានមនុស្សល្អជុំវិញខ្លួនឯង គ្រប់គ្រាន់ហើយ តែពេលនេះទើបរូបខ្ញុំបានដឹងច្បាស់ ពីអារម្មណ៍ឯកាមួយនេះហើយ មិនអាចរស់ខ្វះស្នេហាឡើយក្នុងជាតិនេះ ត្រូវការមនុស្សម្នាក់ដែលស្និទ្ធស្នាលជាងគេ ត្រូវការមនុស្សម្នាក់យល់ចិត្តខ្ញុំជាងគេ មិនអាចភ្លេចម្នាក់នោះបានទេ បេះដូងនេះ ពេលនេះអ្វីៗបងបានរៀបចំរួចរាល់ហើយ នៅចាំស្រស់ត្រាណត្រើយឈានជើង ចូលក្នុងជីវិតបង ទោះយូរយ៉ាងណា ក៍នៅចាំនារីម្នាក់នេះ ទោះដឹងច្បាស់អូនមានអ្នកពិសេស បេះដួងមួយនេះត្រូវការអូន I'm standing here waiting for your love. អូហ… ដោយសារតែស្នាមញញឹមរបស់អូនធ្វើឲ្យ ពួកយើងស្គាល់គ្នា បងឃើញអូន ឈរម្នាក់ឯង ដូចជាកំព្រា បងចាប់អារម្មណ៍អូនតាំងពីដំបូង ឥឡូវពួកយើងបានស្គាល់គ្នា តើនេះជាព្រហ្មលិខិតបានចារ ឬមួយជាកម្មពៀរ យេហេ....oh babe តើអូនដឹងទេថាពេលឥឡូវ I miss you like crazy គ្រប់វិនាទីបងគិតពីអូន បើមានឱកាសជួបស្ងួន បង្ហាញពីអារម្មណ៍ពិត ត្រូវការព្យាបាលបេះដូង មិនមែនងាយស្រួលសម្រាប់គ្រប់គ្នា បើសិនជាចង់មានស្នេហា អ្នកខ្លះគិតថាមានមិត្តគ្រប់គ្រាន់ អាចជួយដោះស្រាយបញ្ហា មិនចង់មានស្នេហានិងគេ បងក៍ធ្លាប់គិតអញ្ចឹងដែរ ប៉ុន្តែពេលបងបានជួបរូបអូន ទើបបងនេះយល់ពាក្យថាស្នេហ៏ I guess she feels me, I'm lonely គេគិតថាបងនេះ Crazy គ្រាន់តែចង់បាននារីម្នាក់ ឲ្យយល់ចិត្តបងគ្រប់នាទី ជួនកាលអ្នកខ្លះជោគជ័យនៅក្នុងជីវិតការងារ តែផ្ទុយទៅវិញគេមានបញ្ហាព្រោះស្នេហា ព្រាត់ប្រាស់គ្នា Lonely, miss you, need you tonight វង្វេងក្នុងសុបិនងងឹតពិបាកបរិយាយ Don't leave me! Girl, l'm crying tonight.. ពេលនេះអ្វីៗបង បានរៀបចំរួចរាល់ហើយ នៅចាំស្រស់ត្រាណត្រើយឈានជើង ចូលក្នុងជីវិតបង ទោះយូរយ៉ាងណា ក៍នៅចាំនារីម្នាក់នេះ ទោះដឹងច្បាស់អូនមានអ្នកពិសេស បេះដូងមួយនេះត្រូវការអូន I'm Standing here waiting for your love… I'm Standing here waiting for your love…

ฟัง រង់ចាំ บน Youtube

แชร์ไปยัง:
Facebook

เนื้อเพลงที่คุณอาจจะชอบ