เนื้อเพลง

ឆ្ងាយ

កុំយំអីពៅ បងទៅវិញទេ នឹកណាស់មាសមេ ធ្លាប់ថ្នាក់ថ្នមក្បែរកាយ វាយោជីវិត បក់ផាត់ឲ្យបងឃ្លាតឆ្ងាយ ជូតទឹកភ្នែកសិនឆោមឆាយ ស្តាយស្នាមញញឹមស្រី ព្រោះតែវិជ្ជា លាទៅទាំងស្តាយ ស្នេហ៍នៅឆ្ងាយកាយ សង្ឃឹមចិត្តភក្តី កត្តិករងា ដណ្តប់ភួយផងពិសី ទ្វីបលោកចន្ទនារាត្រី ជាសក្ខីស្នេហ៍យើង.... បងនៅឆ្ងាយ.... ខ្វាយខ្វល់ស្ងួន.... ខ្លាចអូនមានអ្នកថែថួន ខ្លាចនឹមនួនភ្លេចសន្យា សូមកុំទៅណា.... បងនៅឆ្ងាយ.... មិនណាយចិត្ត.... បេះដូងមួយជូនវរមិត្រ នែបនិត្យស្បថថែរក្សា សូមកុំទៅណា.... រង់ចាំបងណាស្នេហ៍ ចម្ងាយអាចឃាត់ កាយយើងទាំងទ្វេ មិនអាចឃាត់ទេ ចិត្តស្នេហ៍ដែលនឹកនា បងនឹងស្រែកច្រៀង រំឭកឈ្មោះពៅពុំងា បួងសួងគ្រប់ពេលទិវា សូមស្ងួនភ្ងាសុខសាន្ត

ฟัง ឆ្ងាយ บน Youtube

แชร์ไปยัง:
Facebook

เนื้อเพลงที่คุณอาจจะชอบ